លោក ឃួង ស្រេង ដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ បង្ក្រាបបទល្មើសល្បែងស៉ីសង និងកុងស៉ីបញ្ចាំខុសច្បាប់ឲ្យអស់ពីមូលដ្ឋាន ~ គេហទំព័រ ធី អេស ភី 68 ធីវីអនឡាញ -->
សូមស្វាគមន៍ គេហទំព័រ ធី អេស ភី ៦៨ ធីវី អនឡាញ មានទទួលសេរវា ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /Tele: / 095488595 / 0186868878
សូមស្វាគមន៍ www.tsp68tvonline.com / មានទទួលសេរវា ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ / ចាងហ្វាងការផ្សាយ លោក ទូចសុ ភ័ក្រ្ត អាស័យដ្ថាន៖ ភូមិតាខ្មៅ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្ដាល / Tele: / 095488595 / 0186868878

លោក ឃួង ស្រេង ដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ បង្ក្រាបបទល្មើសល្បែងស៉ីសង និងកុងស៉ីបញ្ចាំខុសច្បាប់ឲ្យអស់ពីមូលដ្ឋាន

ចំនួនអ្នកទស្សនា : Views

 


(ភ្នំពេញ)៖ លោក ឃួន ស្រេង អភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ បានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ ឲ្យគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌទាំង១៤ ត្រូវបង្ក្រាបបទល្មើសល្បែងស៉ីសង និងកុងស៉ីបញ្ចាំខុសច្បាប់ឲ្យអស់ពីមូលដ្ឋាន ឲ្យដូចភ្លៀងរលឹមទៅតាមអនុសាសន៍របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។


ការដាក់បទបញ្ជានេះបានធ្វើឡើងនៅរសៀលថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២២នេះ ក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ ដោយមានការចូលរួមពីលោកស្នងការរងនរគបាលរាជធានីភ្នំពេញ មេបញ្ជាការកងរាជអាវុធហត្ថរាជធានី ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌទាំង១៤ និងមន្ទីរពាក់ព័ន្ធមួយចំនួនទៀត។


លោក ឃួង ស្រេង បានលើកឡើងថា៖ «គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌទាំង១៤ ត្រូវបង្ក្រាបបទល្មើសល្បែងស៉ីសង និងកុងស៉ីបញ្ចាំខុសច្បាប់ឲ្យដូចភ្លៀងរលឹម ធ្វើយ៉ាងណាលុបបំបាត់ឲ្យខាងតែបានចំពោះកុងស៉ីបញ្ចាំមិនស្របច្បាប់»។


លោកបានបន្តទៀតថា ចំពោះការអនុវត្តលើការបង្ក្រាបបទល្មើសល្បែងស៉ីសង និងកុងស៉ីបញ្ចាំនេះ គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌនីមួយៗត្រូវធ្វើរបាយការណ៍ជាប្រចាំ មករដ្ឋបាលរាជធានីភ្នំពេញ។ កិច្ចការងារនេះ ពិតជាទទួលបាននូវការសាទរយ៉ាងពេញទំហឹងពីប្រជាពលរដ្ឋ ដែលនេះជាកម្លាំងចិត្តមួយ នាំឲ្យទទួលបានជោគជ័យ ក្នុងយុទ្ធនាការនៃការបង្ក្រាបបទល្មើសល្បែងស៉ីសង និងកុងស៉ីបញ្ចាំខុសច្បាប់ទាំងនេះ។

 

លោកស្នើឲ្យការអនុវត្តត្រូវតែធ្វើឡើងដោយឈរលើគោលការណ៍ បំរើផលប្រយោជន៍ប្រជាពលរដ្ឋ មានន័យថា កុងស៉ីបញ្ចាំខុសច្បាប់ បញ្ចាំទ្រព្យសម្បត្តិចោរត្រូវតែលុបបំបាត់ ហើយលើកទឹកចិត្តចំពោះកុងស៉ីបញ្ចាំស្របច្បាប់។


ពាក់ព័ន្ធនឹងការបង្ក្រាបបទល្មើសល្បែងស៉ីសង និងកុងស៉ីបញ្ចាំនេះ បើគិតពីថ្ងៃទី១៧ ដល់ថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២២នេះ បានត្រួតពិនិត្យ និងបង្ក្រាបបទល្មើសល្បែងស៉ីសងខុសច្បាប់ សរុបចំនួន១៣៣៨ទីតាំង។ ត្រួតពិនិត្យ និងបង្ក្រាបបទល្មើសកុងស៉ីបញ្ចាំខុសច្បាប់ សរុបចំនួន ៧៤ទីតាំង៕














0 Comments:

Post a Comment

KKK
Share This