ស្ទឹងត្រែង៖ តាមផ្លូវលេខ៧៨ ចេញពីរង្វង់មូលអូរពងមាន់ចំងាយ ១២០០ម៉ែត្រ ចំនុចភូមិរាជានុគោល សង្កាត់រាជានុគោល ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង មានទីតាំងបនល្បែងស៊ីសងខុសច្បាប់ដុះស្លែដ៏ធំ សង្វៀនមាន់ជល់ និងអាប៉ោង កំពុងតែប្រមូលផ្ដុំគ្នាភ្នាល់លុយរាប់រយពាន់មុឺនដូរល្លា។
តាមប្រភពព័ត៌មានពីពលរដ្ឋបានឲ្យដឹងថា ទីតាំងសង្វៀនជល់មាន់ និងអាប៉ោង ចំណុចខាងលើនេះ បានបើកដំណើរការយ៉ាងអណាធិបតេយ្យ និងបង្កជាការភ័យខ្លាចយ៉ាងខ្លាំង ចំពោះសុខទុក្ខប្រជាពលរដ្ឋ ពោលគឺ៖ ចោរប្លន់ ចោរលួច ចោរឆក់ កាប់សម្លាប់គ្នា អំពើហិង្សាក្នុងគ្រួសារ និងភាពអសន្តិសុខផ្សេងៗ។
ប្រភពបន្តថា៖ ល្បែងស៊ីសងខុសច្បាប់ បានបើកដំណើរការយ៉ាងគគ្រឹកគគ្រេង ផ្អើលពេញស្រុកភូមិ តែមិនរំខានដល់មន្ត្រីពាក់ព័ន្ធក្នុងមូលដ្ឋានបន្តិចសោះឡើយ មិនដឹងថាបងជាមន្ត្រីមូលដ្ឋានមិនដឹង ឬមួយដឹងហើយមិនបង្ក្រាបព្រោះខ្លាចបាត់បង់ប្រយោជន៍។
ជុំវិញការភ័យខ្លាចចំពោះសុខទុក្ខពលរដ្ឋខាងលើ ក្រុមការងារសារព័ត៌មានយើងបាន ទំនាក់ទំនងផ្តល់ព័ត៌មានដល់លោក
ឈួក កុម៉ល់ អធិការនគរបាលក្រុងស្ទឹងត្រែង តែលោកអធិការ ក្រុង រូបនេះ មានចរិកលក្ខណៈមិនសមជាសមត្ថកិច្ចនោះទេ ពោលគឺ គ្រាន់តែឮថាសារព័ត៌មានស្រាប់តែបិតទូរស័ព្ទចោរតែម្តង។
ទង្វើ និងសកម្មភាព របស់លោក ឈួក កុម៉ល់ អធិការនគរបាលក្រុងស្ទឹងត្រែង កំពុងតែបង្ហាញពីភាពខុសប្រក្រតី ខណៈល្បែងស៊ីសងខុសច្បាប់ដំណើរយ៉ាងអណាធិបតេយ្យ បែរជារក្សាភាពស្ងៀមស្ងាត់។
ប្រជាពលរដ្ឋទទូចស្នើសុំដល់លោកឧត្តមសេនីយ៍ទោ អូត ស៊ីវុត្ថា ស្នងការនគរបាលខេត្តស្ទឹងត្រែង សូមលោកស្នងការជួយ បញ្ជាកម្លាំងចុះបង្ក្រាបទីតាំងល្បែងស៊ីសងខុសច្បាប់ខាងលើនេះផង ព្រោះលោក ឈួក សុម៉ល់ អធិការនគរបាលក្រុងស្ទឹងត្រែង មិនហ៊ានបង្ក្រាបទេ៕
0 Comments:
Post a Comment