តាមប្រភពព័ត៌មាន ក៏បានលើកឡើងថា សង្ស័យតែត្រូវរ៉ូវគ្នាជាមួយអាជ្ញាធរមានសមត្ថកិច្ចក្នុងមូលដ្ឋានហើយទើបបានជាបើកដំណើរការឡើងវិញបានដោយរលូនបែបនេះ។
ប្រភពព័ត៌មានបានបន្ត ទៀតថា សមត្ថកិច្ចចាប់ពីថ្នាក់មន្ត្រីប៉ុស្តិ៍នគរបាលរដ្ឋបាលស្រង៉ែ រហូតដល់ លោក អធិការនគរបាលស្រុកព្រៃឈរ លោក កែវ ស៊ាងហ៊ាន់ មិនមានវិធានការបង្ក្រាប សោះឡើយ នេះសង្ស័យតែជាឆ្នាំងបាយប្រចាំថ្ងៃហើយមើលទៅ។
ទោះជាយ៉ាងណាក្តីលោក កែវ ស៊ាងហ៊ាន់ អធិការនគរបាលស្រុកព្រៃឈរ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម បានឆ្លើយប្រាប់សារព័ត៌មានយើង លោកបានទទួលដឹងព័ត៌មានហ្នឹងហើយ ហើយលោកបានបញ្ជាឱ្យនាយប៉ុស្តិ៍ចុះទៅពិនិត្យមើលហើយ។
ជុំវិញការឆ្លើយប្រាប់របស់លោក អធិការស្រុក រូបនេះ ហាក់បីដូចជា មានការលាក់លៀមខ្លាំងណាស់ ព្រោះមិនមានរបាយការណ៍ណាមួយឲ្យប្រាកដសោះ ថាកម្លាំងប៉ុស្តិ៍ចុះទៅ។
ចំណែកឯសកម្មភាព ក្រុមញៀនល្បែង បែរជាឃើញថា បន្តលេងយ៉ាងសប្បាយរីករាយទៅវិញ ពោលគឺមិនខ្លាចសមត្ថកិច្ចបន្តិចនោះទេ។
ពលរដ្ឋស្នើដល់លោក អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម ហើយនិងលោក ឯម កុសល ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម សូមលោកទាំងពីរមេចាត់មន្ត្រីជំនាញចុះទៅបង្ក្រាបបទល្មើសល្បែងស៊ីសងខុសច្បាប់ខាងលើនេះផង៕
គួរបញ្ជាក់ថា សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ធ្លាប់បានដាក់បទបញ្ជាតឹងរ៉ឹង ដល់គ្រប់ខេត្ត-រាជធានីទូទាំងប្រទេស ឲ្យអនុវត្ត គោលនយោបាយ ភូមិ-ឃុំមានសុវត្ថិភាព៩ចំណុច គឺត្រូវបង្ក្រាបបទល្មើសល្បែងសុីសងខុសច្បាប់គ្រប់ប្រភេទឲ្យខាងតែបាន ហើយបើកើតមាននៅក្នុងទឹកដីណា អ្នកនោះជាអ្នកទទួលខុសត្រូវ។
យោងតាមច្បាប់ ស្តីពី ការបង្ក្រាបល្បែងស៊ីសង ដែលរដ្ឋសភាបានអនុម័ត កាលពីឆ្នាំ១៩៩៦ បានចែងផ្តន្ទាទោស៖
*អ្នកញៀនល្បែងស៊ីសង ផ្អែកតាម
មាត្រា៤៖ ជនណាលេងល្បែងស៊ីសង ជននោះត្រូវផ្តន្ទាទោស ពិន័យជាប្រាក់ ពី១ម៉ឺនរៀល ដល់ ៥ម៊ឺនរៀល រឺ ដាក់គុកពី១សប្តាហ៍ ដល់ ១ខែ។
ក្នុងករណីពុំរាងចាល ត្រូវផ្តន្ទាទោស ពិន័យជាប្រាក់ ពី៥ម៉ឺនរៀល ដល់ ៥សែនរៀល និងដាក់គុកពី១ខែ ដល់ ១ឆ្នាំ។
មេបនល្បែងស៊ីសង ផ្អែកតាម
មាត្រា៥៖ ត្រូវផ្តន្ទាទោស ពិន័យជាប្រាក់ ពី ៥លានរៀល ដល់ ២០លានរៀល និងដាក់គុកពី ១ឆ្នាំ ដល់ ៥ឆ្នាំ ចំពោះអ្នកបើកលេងល្បែងស៊ីសង អ្នកកាន់កាប់ល្បែងស៊ីសង អ្នកចាត់ចែងនិងភ្នាក់ងារស៊ីសង។
ក្នុងករណីពុំរាងចាល ត្រូវផ្តន្ទាទោស ពិន័យជាប្រាក់ និងដាក់គុកខាងលើនេះជាអតិបរមា៕
0 Comments:
Post a Comment