គោយន្តកន្ត្រៃដឹកឈើចេញយ៉ាងគគ្រឹកគគ្រេងមិនរំខានដល់សមត្ថកិច្ចស្រុកភ្នំស្រួចឡើយ ~ គេហទំព័រ ធី អេស ភី 68 ធីវីអនឡាញ -->
សូមស្វាគមន៍ គេហទំព័រ ធី អេស ភី ៦៨ ធីវី អនឡាញ មានទទួលសេរវា ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /Tele: / 095488595 / 0186868878
សូមស្វាគមន៍ www.tsp68tvonline.com / មានទទួលសេរវា ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ / ចាងហ្វាងការផ្សាយ លោក ទូចសុ ភ័ក្រ្ត អាស័យដ្ថាន៖ ភូមិតាខ្មៅ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្ដាល / Tele: / 095488595 / 0186868878

គោយន្តកន្ត្រៃដឹកឈើចេញយ៉ាងគគ្រឹកគគ្រេងមិនរំខានដល់សមត្ថកិច្ចស្រុកភ្នំស្រួចឡើយ

ចំនួនអ្នកទស្សនា : Views



នៅថ្ងៃទី10ខែ មានសកម្មភាពដឹកឈើ ឆ្លងកាត់តាមភូមិ ថ្មី ឃុំក្រាំងដីវ៉ាយ ស្រុកភ្នំស្រួច ខេត្តកំពង់ ស្ពឺ យ៉ាងក៏ឃ្លើនដោយគ្មានកោតញញើតសមត្ថកិច្ចពាក់ព័ន្ធសោះហាក់បីដូចជាមានអ្នករត់ការតាមផ្លូវរួចអស់ហើយអញ្ចឹងឬមួយសមត្ថកិច្ចអាជ្ញាធរដែនដីដូចជាលោកមេសង្កាត់ព្រៃឈើ មេគ្រប់គ្រងការពារបរិស្ថានដែលគ្រប់គ្រងព្រៃឈើនិងសមត្ថកិច្ចពាក់ព័ន្ធក្នុងតំបន់នោះត្រូវមន្តស្នេហ៍ដុល្លារលិនថោងរបស់ឈ្មួញដែលកាប់បំផ្លាញព្រៃឈើនៅតំបន់នោះ  ហើយងប់ងល់មើលលែងឃើញស្ដាប់លេងឮក្នុងការដឹកជញ្ជូនឈើទាំងថ្ងៃទាំងយប់ បើតាមបងប្អូនប្រជាពលរដ្ឋសុំមិនបញ្ចេញឈ្មោះប្រាប់មកអ្នកយកព័ត៌មានយើងបានឱ្យដឹងថាមិនត្រឹមតែពេលថ្ងៃទេនៅពេលយប់មានគោយន្តកន្ត្រៃដឹកឈឺចាប់ពី 8 ទៅ 10 គ្រឿង ដែលដឹកឆ្លងកាត់ភូមិតាមចំណុចដូចបានប្រាប់រៀបរាប់ខាងលើ  ពួកគាត់ថែមទាំងឆ្ងល់ទៀតថាហេតុអ្វីយើងនាំគ្នាថែរក្សាព្រៃឈើការពារព្រៃឈើដើម្បីបរិស្ថានស្រស់ល្អ ប៉ុន្តែនៅតែមានឈ្មួញបង្កឲ្យអូរអាប់កាប់បំផ្លាញហើយពេលដឹកចេញម្ដងៗលាន់សំឡេងឮរំខានដល់ដំណេកបងប្អូនប្រជាពលរដ្ឋនៅពេលយប់  ដើម្បីលុបបំបាត់សកម្មភាពទាំងនេះប្រជាពលរដ្ឋក្នុងតំបន់នោះសំណូមពរសុំឱ្យអង្គភាពពាក់ព័ន្ធមេត្តាជួយពិនិត្យផង។  និងយើងខ្ញុំជាអ្នកសារព័ត៌មានសុំការបំភ្លឺផងអង្គភាពយើងរង់ចាំទទួលព័ត៌មានការបំភ្លឺពីអស់លោកសមត្ថកិច្ចប្រចាំតំបន់នោះតាមទូរសព្ទរាល់ម៉ោងធ្វើការ  ។( 015962727 )




0 Comments:

Post a Comment

KKK
Share This