(ខេត្តកំពង់ចាម) ប្រភពច្បាស់នៅថ្ងៃទី11 ខែកញ្ញា ឆ្នាំ 2022 នេះ មានទីតាំងសង្វៀនជល់មាន់និងអាប៉ោងដ៏ធំមួយកន្លែង ក្នុងភូមិល្វា ឃុំស្ដៅ ស្រុកកងមាស ខេត្តកំពង់ចាម កំពុងតែប្រមូលផ្ដុំក្រុមអ្នកញៀនល្បែងទីជិតទីឆ្ងាយមកប្រជុំគ្នាលេងបានយ៉ាងរលូន ហាក់បីដូចជាមិនខ្លាចញញើតអាជ្ញាធរមានសមត្ថកិច្ចក្នុង ស្រុកកងមាសសោះឡើយសូមបញ្ជាក់ផងដែរថា ទីតាំងសង្វៀនជល់មាន់នឹងអាប៉ោងនេះមាម្ចាស់ឈ្មោះ ហាក់ ហើយនៅមិនឆ្ងាយពីប៉ុស្ដិ៍នគរបាលឃុំស្ដៅប៉ុន្មាននោះទេប្រហែល 200 m ប៉ុណ្ណោះ ករណីនេះប្រជាពលរដ្ឋក៏ដូចជាមហាជនបានដាក់ការសង្ស័យទៅលើអាជ្ញាធរមានសមត្ថកិច្ចក្នុងមូលដ្ឋាន បើកភ្លើងខៀវអោយក្រុមញៀនល្បែងបើកលេងហើយមើលទៅ ទើបទីតាំងមួយកន្លែងនេះ លេងបានយ៉ាងរលូនដូច្នេះ។
ប្រជាពលរដ្ឋរស់នៅក្នុង ភូមិល្វា ឃុំស្ដៅ បានត្អូញត្អែរប្រាប់មកអង្គភាពសារព័ត៌មានយើងខ្ញុំអោយបានដឹងថា ពួកគាត់មានការព្រួយបារម្ភជាខ្លាំងអំពីបញ្ហាអសន្តិសុខ ដូចជាចោរលួច ឆក់ ប្លន់ និងអំពើហិង្សាក្នុងគ្រួសារជាដើម។ល។ដែលកើតចេញពីវង់ល្បែងស៊ីសងទាំងអស់នេះ។
ពាក់ព័ន្វករណីលេងល្បែងសុីសងខុសច្បាប់នេះនៅថ្ងៃទី11 ខែកញ្ញា ឆ្នាំ 20022 នេះ អង្គភាពសារព័ត៌មានយើងបានរាយការណ៍ទៅលោកជា ជួន អធិការស្រុកកងមាស តែខលមិនចូលហើយដាក់តាមប្រព័ន្វអេឡិចទៀតតែអត់ឃើញលោកចូលមើល។
ដូច្នេះហើយប្រជាពលរដ្ឋរស់នៅក្នុងភូមិល្វា ក៏ដូចជាក្នុងឃុំស្ដៅទាំងអស់ បានទទូចស្នើរសុំទៅដល់លោក ឯកឧត្តម អ៊ុនចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម ជាពិសេស លោកឧត្តមសេនីយ៍ទោ ឯមកុសល ស្នងការនគរបាលខេត្តកំពង់ចាម សូមជួយត្រួតពិនិត្យនិងចាត់កម្លាំងមន្ត្រីជំនាញក្រោមឱវាទធ្វើការទប់ស្កាត់និងចុះបង្ក្រាប ទៅលើទីតាំងសង្វៀនជល់មាន់នឹងអាប៉ោងមួយកន្លែងនេះផងទាន ដែលធ្វើឱ្យអសន្តិសុខក្នុងមូលដ្ឋានខាងលើនេះ ដែលផ្ទុយទៅនឹងគោលនយោបាយភូមិឃុំមានសុវត្ថិភាពទាំង 7 ចំណុចរបស់រាជរដ្ឋាភិបាល ដែលបានដាក់ចេញដោយក្រសួងមហាផ្ទៃ៕
0 Comments:
Post a Comment