ដោយមានការយកចិត្តជនសង្ស័យ០៣នាក់ត្រូវជាប់អន្ទាក់សមត្ថកិច្ចស្រុគិរីវង់០២នាក់និងគេចខ្លួនបាត់០១នាក់
ទុកដាក់ពីសំណាក់លោកឧត្តមសេនីយ៍ទោ_ឈាង_ផាន់ណារ៉ា_ស្នងការនគរបាលខេត្តតាកែវ និងមានការសម្របសម្រួលនិតិវិធីច្បាប់ #ពីឯកឧត្តម_ឯក_ឆេងហួត_ព្រៈរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ នៅថ្ងៃអង្គារ៤កើត ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២២ វេលាម៉ោង០៩:១០នាទី លោកវរសេនីយ៍ឯកយុគ_សារ៉ាត់_អធិការនគរបាលស្រុក បានចាត់កម្លាំងជំនាញស្រុកល្បាតក្នុងភូមិសាស្ត្រលុះដល់នៅចំណុចភូមិពោធិខ្វិត ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់ នៅមុខផ្ទះរបស់ឈ្មោះ ទុក សិលា ភេទប្រុស អាយុ៣២ឆ្នាំ កម្លាំងយើងបានធ្វើការឃាត់ខ្លួនជនសង្ស័យសាកសួរពេលស្រាប់ពេលនោះជនសង្ស័យម្នាក់ឈ្មោះ ជ័យ មរកត (ហៅ ឆេះ) ភេទប្រុស អាយុ២៧ឆ្នាំ មានទីលំនៅភូមិជ្រោយ ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់ ខេត្តតាកែវ បានឡើងជិះម៉ូតូរត់គេចខ្លួន កម្លាំងសមត្ថកិច្ចបានឃាត់ជន សង្ស័យបានតែចំនួន០២នាក់ជាប់ក្នុងចំណោមបក្សពួក ០៣ នាក់ ក្នុងនោះរួមមាន ៖
១• ឈ្មោះ ឌុក សិលា ភេទប្រុស អាយុ ៣២ឆ្នាំ មានទីលំនៅភូមិកណ្តាល ឃុំភ្នំដិន ស្រុកគិរីវង់ ខេត្តតាកែវ ។
(សូមបញ្ជាក់៖ #ជនសង្ស័យឈ្មោះ_ឌុកសិលា_មានវិជ្ជមានកូវីដ១៩ )
២• ឈ្មោះ រឿន រ៉ាវី ភេទប្រុស អាយុ ១៩ឆ្នាំ មានទីលំនៅភូមិកណ្តាល ឃុំភ្នំដិន ស្រុកគិរីវង់ ខេត្តតាកែវ ក្នុងពេលឃាត់ខ្លួននោះ គឺសមត្ថកិច្ចយើងដក់ហូតបានម៉ូតូ០១ គ្រឿងម៉ាកអ៊ុចស៊ីទ័រ ពណ៌ខ្មៅ ( គ្មានស្លាកលេខ ) លុះសមត្ថកិច្ចយើងបានធ្វើការឆែកឆេរក្នុងម៉ូតូរកឃើញសម្ភារៈ រួមមានដូចជា ៖ ស្នាប់ដៃចំនួន០១ ឧបករណ៍សម្រាប់ជក់ថ្នាំចំនួន០២ សោរសៀលេខ ០៨ ចំនួន០១ សោរប្រដាប់កាច់សោរកម៉ូតូចំនួន០១ ទុល្វីសចំនួន ០១ និងថ្នាំញៀនពណ៌ផ្កាឈូកចំនួន០៣គ្រាប់ ។
សូមបញ្ជាក់ថា ៖ ពាក់ព័ន្ធករណីខាងលើនេះនៅពេលសមត្ថកិច្ចយើងសាកសួរ ជនសង្ស័យឈ្មោះ រឿន រ៉ាវី បានឆ្លើយសារភាពថាកន្លងមកនៅ ដើមឆ្នាំ ២០២២ រូបគេធ្លាប់បានលួចម៉ូតូ០១គ្រឿង ម៉ាក BEAT គ្មានស្លាកលេខ នៅភូមិផ្សារ ឃុំភ្នំដិនស្រុកគិរីវង់ ម្តងរួចមកហើយ។ រីឯម៉ូតូម៉ាក អ៊ីស៊ីទ័រ ពណ៌ខ្មៅ ដែលមានសម្ភារៈល្មើស គឺជារបស់ឈ្មោះ ជ័យ មរកត (ហៅ ឆេះ)
បានពឹងពួកគេ (ឌុក សិលា និង រឿន រ៉ាវី) អោយជួយយកទៅលក់នៅឃុំល្វា ស្រុកទ្រាំង ខេត្តតាកែវ ប៉ុណ្ណោះ
ចំណែកជនសង្ស័យបច្ចុប្បន្នសមត្ថកិច្ចយើងបានធ្វើកាឃាត់ខ្លួននិងកសាងសំណុំរឿងតាមនីតិវិធី៕
0 Comments:
Post a Comment