(ភ្នំពេញ) : បុរសម្នាក់បើករថយន្តម៉ាស្ដាមួយគ្រឿងគេចពីរថយន្តមួយគ្រឿងទៀតធ្វើឱ្យរេចង្កូតជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវបណ្តាលឱ្យរងការខូចខាតមួយកំណាត់មុខ
ករណីគ្រោះថ្នាក់ចរាចរណ៍នេះបង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង21:30 នាទី 23/08/2022 តាមបណ្ដោយផ្លូទំនប់ទួលគោកក្នុងសង្កាត់ទួលសង្កែទី១ ខណ្ឌឬស្សីកែវរាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុគេបានឃើញរថយន្តម៉ាស្ដាមួយគ្រឿងពាក់ស្លាកលេខភ្នំពេញ 2AP-6118បើកបរដោយបុរសម្នាក់និងរួមដំណើរដោយបុរសម្នាក់ទៀតធ្វើដំណើរតាមបណ្ដោយផ្លូវទំនប់ទួលគោកក្នុងទិសដៅពីលិចទៅកើត លុះមកដល់ត្រង់ចំណុចកើតហេតុខាងលើក៏បានបើកគេចពីរថយន្តមួយគ្រឿងទៀតដែលកំពុងតែធ្វើដំណើរស្របទិសគ្នាស្រាប់តែជ្រុលចង្កូតទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវបណ្ដាលឱ្យរងការខូចខាតរថយន្តស្ទើរទាំងស្រុង។
ចំណែកឯរថយន្តបង្កបានដាច់កង់ខាងមុខទៅមុខលែងរួច តែសំណាងល្អមិនបណ្ដាលឱ្យមានអ្នកណាម្នាក់រងរបួសនោះទេ ។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានមកដល់ រួចបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចរាចរណ៍របស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញចុះមកដល់ទីតាំងកន្លែងកើតហេតុ និងយករថយន្តបង្កទៅរក្សាទុករង់ចាំម្ចាស់ចូលខ្លួនដោះស្រាយនៅពេលក្រោយតាមផ្លូវច្បាប់៕
0 Comments:
Post a Comment