ខេត្តព្រះសីហនុ ÷ នៅរសៀលថ្ងៃពុធទី១៦ ខែកុម្ភៈ ឆ្នាំ២០២២ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខេត្តព្រះសីហនុ បានអញ្ជើញសំណេះសំណាលជាមួយបេក្ខជនប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ និទ្ទេស A B C នៅវិទ្យាល័យក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
ឯកឧត្តមរដ្ឋមន្រ្តីបានសូមអភ័យទោសចំពោះការយឺតយ៉ាវដើម្បីរៀបចំការជួបជុំ ដោយសារការឆ្លងរាលដាលជំងឺកូវីដ-១៩ ជាពិសេសមេរោគបំលែងថ្មី និងបានពាំនាំនូវសេចក្តីនឹករលឹកពីសំណាក់ សម្តេចតេជោនាយករដ្ឋមន្រ្តី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែលបានយកចិត្តទុកដាក់ជួយគាំពារដល់វិស័យអប់រំនៅកម្ពុជា ដោយបានធ្វើការកែទម្រង់វិស័យអប់រំ ទាំងបរិមាណ និងគុណភាព។
ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្រ្តី បានផ្តល់ការលើកទឹកចិត្តដល់សិស្សានុសិស្សជ័យលាភីដូចខាងក្រោម៖
+និទ្ទេសA ចំនួន២០នាក់ ក្នុងម្នាក់ៗទទួលបានម៉ូតូ០១គ្រឿង និងថវិកា ៥០០ដុល្លា
+និទ្ទេសB ចំនួន ៦៧នាក់ ក្នុងម្នាក់ៗទទួលបានថវិកា ២០០ដុល្លា
+និទ្ទេសC ចំនួន១៧០នាក់ ក្នុងម្នាក់ៗទទួលបានថវិកា ១០០ដុល្លា៕
0 Comments:
Post a Comment