ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន អញ្ជើញចូលរួមប្រជុំចង្អៀតតាមប្រព័ន្ធ Zoom ជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អំពីបញ្ហាសត្តឃាតដ្ឋាន!!! ~ គេហទំព័រ ធី អេស ភី 68 ធីវីអនឡាញ
សូមស្វាគមន៍ គេហទំព័រ ធី អេស ភី ៦៨ ធីវី អនឡាញ មានទទួលសេរវា ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /Tele: / 095488595 / 0186868878 / 0717776887
សូមស្វាគមន៍ www.tsp68tvonline.com / មានទទួលសេរវា ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ / ចាងហ្វាងការផ្សាយ លោក ទូចសុ ភ័ក្រ្ត អាស័យដ្ថាន៖ ភូមិតាខ្មៅ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្ដាល / Tele: / 095488595 / 0186868878 /0717776887

ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន អញ្ជើញចូលរួមប្រជុំចង្អៀតតាមប្រព័ន្ធ Zoom ជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អំពីបញ្ហាសត្តឃាតដ្ឋាន!!!

ចំនួនអ្នកទស្សនា : Views

រាជធានីភ្នំពេញ ÷ នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ វេលាម៉ោង ៩ ព្រឹកថ្ងៃព្រហស្បតិ៍ ទី៣០ ខែកញ្ញា ឆ្នាំ២០២១ នេះ ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន រួមជាមួយ លោកជំទាវរដ្ឋលេខាធិការ ឯកឧត្តមអនុរដ្ឋលេខាធិការ ឯកឧត្តមទីប្រឹក្សា ឯកឧត្តមអគ្គលេខាធិការ ឯកឧត្តមប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ បានអញ្ជើញចូលរួមប្រជុំចង្អៀតតាមប្រព័ន្ធ Zoom ជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អំពីបញ្ហាសត្តឃាតដ្ឋាន ក្រោមអធិបតីភាព ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុន្នីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណ:កម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ កិច្ចប្រជុំចង្អៀតនេះ ក៏មានការអញ្ជើញចូលរួមពីឯកឧត្តមរដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី ឯកឧត្តមជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អគ្គនាយកនៃអគ្គនាយកដ្ឋានពាក់ព័ន្ធ ឯកឧត្តមតំណាងក្រសួងមហាផ្ទៃ រដ្ឋបាលរាជធានីភ្នំពេញ និងសមាជិកគណ:កម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ 

បន្ទាប់ពីឯកឧត្តមអគ្គបណ្ឌិតសភាចារ្យឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានអង្គប្រជុំបានដឹកនាំធ្វើការពិភាក្សាលំអិតរួចមក ឯកឧត្តមប្រធានអង្គប្រជុំ បានធ្វើការបូកសរុបដោយបានដាក់ចេញជាយន្តការដោះស្រាយបញ្ហា ជាកញ្ចប់ដោយត្រូវពិនិត្យលើការកែលំអរបទដ្ឋានគតិយុត្តក្រោមច្បាប់ស្តីពីសុខភាពសត្វ និងផលិតកម្មសត្វ និងកែលម្អសេចក្តីព្រាងគោលនយោបាលវិស័យកសិកម្ម សម្រាប់ឆ្នាំ ២០២១ - ២០៣០ ដែលពាក់ព័ន្ធលើទិដ្ឋភាពបច្ចេកទេស សេដ្ឋកិច្ច ហិរញ្ញវត្ថុ បរិស្ថាន និងការគ្រប់គ្រងរដ្ឋបាល ដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាម្ចាស់សាមីដឹកនាំការងារ និងមានការចូលរួមក្រុមការងារ គណ:កម្មការរៀបចំគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួង ស្ថាប័នពាក់ព័ន្ធមួយចំនួន ត្រូវរួមសហការគ្នាដើម្បីពិនិត្យឲ្យបានគ្រប់ជ្រុងជ្រោយ ស៊ីជម្រៅ ស្របទៅតាម ទិដ្ឋាភាពជាក់ស្តែងនៃការវិវឌ្ឍន៍រីកចម្រើនទាំងផ្នែកសេដ្ឋកិច្ច និងសង្គម នៅកម្ពុជានាពេលបច្ចុប្បន្ន៕












0 Comments:

Post a Comment

KKK
Share This