លោក ​ចាន់ វិឌ្ឍី​ណាវុធ ​​ត្រូវ​​បាន​​ដក​​ចេញ​​ពី​​តំណែង​​ប្រធាន​​មន្ទីរ​​ពេទ្យ​​មិត្ត​​ភាព​​កម្ពុជា​​-​​ជប៉ុន​​មង្គល​​បូរី​​ដោយ​​ខ្វះ​ការ​​ទទួល​​ខុស​​ត្រូវ​!!! ~ គេហទំព័រ ធី អេស ភី 68 ធីវីអនឡាញ -->
សូមស្វាគមន៍ គេហទំព័រ ធី អេស ភី ៦៨ ធីវី អនឡាញ មានទទួលសេរវា ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /Tele: / 095488595 / 0186868878
សូមស្វាគមន៍ www.tsp68tvonline.com / មានទទួលសេរវា ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ / ចាងហ្វាងការផ្សាយ លោក ទូចសុ ភ័ក្រ្ត អាស័យដ្ថាន៖ ភូមិតាខ្មៅ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្ដាល / Tele: / 095488595 / 0186868878

លោក ​ចាន់ វិឌ្ឍី​ណាវុធ ​​ត្រូវ​​បាន​​ដក​​ចេញ​​ពី​​តំណែង​​ប្រធាន​​មន្ទីរ​​ពេទ្យ​​មិត្ត​​ភាព​​កម្ពុជា​​-​​ជប៉ុន​​មង្គល​​បូរី​​ដោយ​​ខ្វះ​ការ​​ទទួល​​ខុស​​ត្រូវ​!!!

ចំនួនអ្នកទស្សនា : Views

ខេត្តបន្ទាយមានជ័យ ៖ លោក​វេជ្ជបណ្ឌិត ច័ន្ទ វិ​ឌ្ឍី​ ណាវុឌ្ឍ ប្រធានមន្ទីរពេទ្យខេត្តមិត្តភាពកម្ពុជា -​ជប៉ុន​ មង្គលបូរី ត្រូវបាន​ដកចេញពី​តំណែង​ ហើយលោកវេជ្ជបណ្ឌិ ទុ បារាំង​ ត្រូវបានឡើងជា ប្រធានថ្មី នៃមន្ទីរពេទ្យមួយជំនួសវិញ នេះបើយោងតាមប្រសាសន៍ របស់ឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណអភិបាលខេត្តបន្ទាយមានជ័យ បានអោយសារព័ត៌មានក្នុងស្រុកដឹងកាលពីថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២១។


ឯកឧត្តមអភិបាលខេត្តបានថ្លែងថា៖ ក្នុងករណី​ខ្វះ​ទំនួលខុសត្រូវក្នុងការគ្រប់គ្រងរបស់លោកជា​ប្រធាន​មន្ទីរពេទ្យ​ខេត្ត​មិត្តភាព​កម្ពុជា-ជប៉ុន​ មង្គលបូរី ក៏បានដឹងដល់សម្តេច អគ្គមហាសេនា បតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាផងដែរ។

លោកវេជ្ជបណ្ឌិតត​ ឡេ ច័ន្ទ​សង្វាត ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្តបន្ទាយមានជ័យ​ បានអោយដឹងថា ក្រោយពី​មានរឿង​ក្នុងករណី​ខ្វះ​ទំនួលខុសត្រូវក្នុងការគ្រប់គ្រងរបស់លោកប្រធាន​មន្ទីរពេទ្យ​ខេត្ត​មិត្តភាព​កម្ពុជា-ជប៉ុន​ មង្គលបូរី រួចមក យើង​បាន​ប្រជុំ​ក្រុមប្រឹក្សាវិន័យ​ ហើយបានបោះមតិស្ទាប ស្ទង់ផ្គូរផ្គងស្នើសុំ​ជា​បេក្ខជន​ត្រូវ​ធ្វើជា​ប្រធាន​ថ្មី ក្នុងនោះ មតិ​ភាគច្រើន​ បានស្នើសុំផ្តល់ទំនុកចិត្តដល់ លោកចក្ខុ​បណ្ឌិត​ ទុ បារាំង អនុប្រធាន​ឲ្យ​ឡើងជា​បេក្ខជន​ប្រធាន​ថ្មី​។​


 

លោក​វេជ្ជបណ្ឌិត​ ឡេ ច័ន្ទ​សង្វាត​ បានបន្តថា ឥឡូវ​រដ្ឋបាលខេត្ត​បានសម្រេច​តែងតាំង​លោកចក្ខុ​បណ្ឌិត​ ទុ បា​រាំង ជាប្រធានពេញសិទ្ធិតែម្តង អត់​ចាំបាច់​ឆ្លងកាត់​ប្រធានស្តីទី​ ឬអនុប្រធាន ក្តាប់រួមអីទ។

សូមរំលឹកថា៖ រឿងហេតុ​ដែល​ឈានដល់​ដកហូត​តំណែង​លោក​វេជ្ជបណ្ឌិត​ ច័ន្ទ វិ​ឌ្ឍី​ណា​វុ​ឌ្ឍ ពី​ប្រធាន​មន្ទីរពេទ្យ​ខេត្ត​មិត្តភាព​កម្ពុជា-ជប៉ុន​ មង្គលបូរីនេះ បាន​កើតឡើង​ក្រោយ លោក អ៊ុំ រាត្រី អភិបាលខេត្ត​បន្ទាយមានជ័យ​ បានទៅបរិច្ចាគឈាម​ដើម្បី​ជួយលោកវរៈសេនីយ៍ទោ​មម្នាក់ជា អង្គរក្សសម្តេចតេជោ ដែលរលាកខ្នែងពោះវៀនកម្រឹតធ្ងន់ ហើយ​ត្រូវ​ការវះកាត់ ប៉ុន្តែ​ក្នុង​ឃ្លាំង​ឈាម​នៃ​មន្ទីរពេទ្យថា​គ្មាន​ឈាម​។​ ខណៈពេលដែលលោកអភិបាលទៅបរិច្ចាគឈាម ដើម្បីជួយសង្គ្រោះ អ្នកជំងឺ ក៏បានជួបបញ្ហាពេទ្យទារលុយមុនទើបព្យាបាលជំងឺតាមក្រោយបន្ទាប់មកឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃ​គណអភិបាល​ខេត្តបន្ទាយមានជ័យ បានសរសេរបង្ហោះក្នុងគណនេយ្យ ហ្វេសប៊ុក ផ្លូវការរបស់ ឯកឧត្តម មានខ្លឹមសារថា កាលពី​យប់ម៉ោង​១០និង​០៥​នាទី លោក អ៊ុំ រាត្រី អភិបាលខេត្ត​បន្ទាយមានជ័យ​បាន​ទៅ​បរិច្ចាគ​ឈាម ដើម្បី​ជួយសង្គ្រោះ​លោក​អិន លី​អាន មាន​ឋានន្តរស័ក្តិ​វរសេនីយ៍ទោ ជា​ក្រុមការងារ​អង្គរក្ស​សម្តេច​តេ​ជោ​ដែលមាន​បេសកកម្ម​នៅ​ខេត្តបន្ទាយមានជ័យ ដែល​ត្រូវធ្វើ​ការវះកាត់​នៅ​មន្ទីរពេទ្យ​ខេត្ត​មង្គល​បូរី ស្របពេលនោះ​លោក​ប្រធាន​មន្ទីរពេទ្យ​បាន​ប្រាប់ថា​ជា​គោល​ការ​ណ៏​ត្រូវ​រក​អ្នក​ឲ្យ​ឈាម​ជំនួស និង​បង់ថ្លៃ​សេវា​ជាមុន​ធ្វើការ​វះកាត់ ទោះ​អ្នកជំងឺ​ធ្ងន់​ក៏ដោយ​។ តើ​ការគ្រប់គ្រង​របៀបនេះ គួរ​ត្រូវ​សម្រេច​យ៉ាងម៉េច​ចំពោះ​អ្នកគ្រប់គ្រង​ដែល​មិន​គិតពី​ក្រម​សីល​ធ​ម៏ និង​មិនចេះ​ចាត់ចែង​ការងារ ហើយ​មិនមែន​លើកទីមួយ​ទេ គឺ​ច្រើនលើក​ហើយ​ដែល​ប្រជាពលរដ្ឋ​តែងតែ​រអ៊ូរទាំ​លើ​ការផ្តល់សេវា​របស់​ប្រធាន​មន្ទីរពេទ្យ​ខេត្ត​មួយ​នេះ​៕


 

 

0 Comments:

Post a Comment

KKK
Share This