ខេត្តត្បូងឃ្មុំ ៖ ឯកឧត្តម ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ នារសៀល ថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២១ បានដឹកនាំក្រុមការងារចុះពិនិត្យមើលការរៀប ចំទីតាំងមណ្ឌល ចត្តាឡីស័កថ្មីបន្ថែម នៅសណ្ឋាគារសុវណ្ណភូមិ មាន៥២បន្ទប់ ស្ថិតក្នុងភូមិទន្លេបិទលើ ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ខណៈទីតាំងចត្តាឡីស័កនៅតាមសាលារៀន នឹងត្រូវប្តូរទីតាំងដើម្បីត្រៀមបើក ដំណើរការការសិក្សាសម្រាប់សិស្សានុសិស្សឡើងវិញនាពេលខាងមុខនេះ។
នាឱកាសនោះឯកឧត្តម ជាម ច័ន្ទសោភ័ណ អភិបាលខេត្ត បានមានប្រសាសន៍លើកឡើងថា ដោយ អនុវត្តតាមការណែនាំ និងវិធានការណ៍យ៉ាងម៉ឺងម៉ាត់ ក្នុងការទប់ស្កាត់ការឆ្លង រីករាលដាល នៃ ជម្ងឺកូវីដ-១៩ របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្រសួងសុខាភិបាល រដ្ឋបាលខេត្តត្បូងឃ្មុំ បានរៀប ចំមណ្ឌលចត្តាឡីស័ក និងមណ្ឌលព្យាបាលអ្នកជំងឺកូវីដ-១៩ជាច្រើនកន្លែង សម្រាប់បងប្អូនប្រជា ពលរដ្ឋដែលប៉ះពាល់ផ្ទាល់ ជាមួយអ្នកជម្ងឺកូវីដ-១៩ និងបងប្អូនដែលទើបវិលត្រលប់មកពីតំបន់ប្រឈមនានា នៅតាមបណ្តារាជធានី/ខេត្ត ក្នុងករណីសង្ស័យបន្ទាប់ពីក្រុមគ្រូ ពេទ្យជំនាញពិនិត្យ សុខភាព ជាពិសេសបងប្អូនពលករ ដែលបានវិលត្រឡប់មកពីក្រៅប្រទេសផងដែរ។
នៅក្នុងឱកាសចុះពិនិត្យមើលទីតាំងនេះ ឯកឧត្តម អភិបាលខេត្ត បានថ្លែងការកោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះម្ចាស់សណ្ឋាគារសុវណ្ណភូមិ លោកឧកញ៉ា អាន ម៉ាឌី និងលោក អាន វេងស្រ៊ុន ដែលបានផ្ដល់ទីតាំងយ៉ាងល្អប្រណិត សម្រាប់ធ្វើជាទីតាំងមណ្ឌល ចត្តាឡីស័ក ពិតជាបានចូលរួមចំណែកយ៉ាងធំធេងជាមួយរដ្ឋបាលខេត្ត និងជាមួយរាជរដ្ឋាភិបាល កម្ពុជា ក្នុងការបង្ការទប់ស្កាត់ការីករាលដាល នៃជំងឺកូវីដ១៩ ពិសេសក្នុងភូមិសាស្ត្រខេត្តត្បូងឃ្មុំ ។
ឆ្លៀតក្នុងឳកាសនោះ ឯកឧត្តម បានបន្តជំរុញលើកទឹកចិត្តដល់កងម្លាំងសមត្ថកិច្ច និងក្រុមគ្រូពេទ្យ ជំនាញ មន្ត្រីរាជការទាំងអស់គ្រប់ជាន់ថ្នាក់ ដែលកំពុងបំពេញបេសកកម្មដ៏ថ្លៃថ្លា សម្រាប់ប្រជាជន និងប្រទេសជាតិ នៅតាមគោលដៅ តាមមណ្ឌលសម្រាកព្យាបាលនិងមណ្ឌល ចត្តាឡីស័កនានាក្នុង ខេត្ត ប្រកបដោយការទទួលខុសត្រូវខ្ពស់ ដើម្បីរួមគ្នាប្រយុទ្ធប្រឆាំងនិងទប់ស្កាត់ការ ចម្លងរីករាល ដាលជំងឺកូវីដ-១៩ ជាពិសេសរួមគ្នាអនុវត្តឱ្យបានខ្ជាប់ខ្ជួន នូវវិធានការការពាររបស់ប្រមុខរាជ រដ្ឋាភិបាលសម្តេចតេជោ ហ៊ុន សែន គឺ ៣កុំ ៣ការពារ។
0 Comments:
Post a Comment