អាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបជនសង្ស័យ ដែលជាប់ពាក់ព័ន្ធបទល្មើសច្រើនជាប់ខ្លួន! ~ គេហទំព័រ ធី អេស ភី 68 ធីវីអនឡាញ -->
សូមស្វាគមន៍ គេហទំព័រ ធី អេស ភី ៦៨ ធីវី អនឡាញ មានទទួលសេរវា ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /Tele: / 095488595 / 0186868878
សូមស្វាគមន៍ www.tsp68tvonline.com / មានទទួលសេរវា ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ / ចាងហ្វាងការផ្សាយ លោក ទូចសុ ភ័ក្រ្ត អាស័យដ្ថាន៖ ភូមិតាខ្មៅ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្ដាល / Tele: / 095488595 / 0186868878

អាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបជនសង្ស័យ ដែលជាប់ពាក់ព័ន្ធបទល្មើសច្រើនជាប់ខ្លួន!

ចំនួនអ្នកទស្សនា : Views

រាជធានីភ្នំពេញ ៖ នារសៀលថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២១ សមត្ថកិច្ចជំនាញនៃការិយាល័យ​​ ប្រឆាំង​ការជួញដូរមនុស្សនិងការពារអនិតិជន កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនជនសង្ស័យម្នាក់​ទៅតុលាការ ដើម្បីផ្តន្ទាទោសតាមច្បាប់ ពាក់ព័ន្ធករណី ហិង្សាក្នុង​គ្រួសារ, បង្ខាំងមនុស្សដោយ​ចេតនា​ទុច្ចរិត ក្នុងគោលដៅគំរាមទារប្រាក់ពីប្រពន្ធរបស់ខ្លួន, កាន់កាប់​អាវុធ ដោយខុសច្បាប់ និង រំលោភសេពសន្ថវៈទៅលើកូនស្រីចុង ដោយគំរាមកំហែង​ថានឹងសម្លាប់។ លើសពីនេះទៅទៀត ជនសង្ស័យរូបនេះ ក៏ជាបុគ្គលដែលល្បីសំបូររឿងក្តី មិនចេះចប់ ក្នុងរយៈកាល​កន្លងមក ទាំងនៅតាមបណ្តាខេត្តនិងរាជធានី។


 

ជនសង្ស័យឈ្មោះ ឡេង ប៊ុនស្រ៊ី ភេទប្រុស អាយុ៥៦ឆ្នាំ មានស្រុកកំណើត ឃុំស្វាយឃ្លាំង ស្រុក​ក្រូចឆ្មា ខេត្តកំពង់ចាម បានចាប់ដៃគ្នាជាប្តីប្រពន្ធ ជាមួយស្រ្តីម្នាក់មេម៉ាយកូន០៥ កាលពីចុង​ឆ្នាំ២០១១លុះដល់ចុងឆ្នាំ២០១៩ ជនសង្ស័យបានដាក់ពាក្យបណ្តឹងនៅតុលាការ ដើម្បីសុំលែង​លះប្រពន្ធនិងចែកទ្រព្យសម្បត្តិគ្នា ប៉ុន្តែជនសង្ស័យបែរជាប្រាប់ ប្រពន្ធថា ខ្លួនបានដាក់បណ្តឹង​ព្រហ្មទណ្ឌឲ្យតុលាការចាប់ប្រពន្ធដាក់គុក បើប្រពន្ធចង់រួចបណ្តឹងត្រូវធ្វើកិច្ចព្រមព្រៀង លែងលះ​គ្នាដោយស្ម័គ្រចិត្ត ចែកទ្រព្យសម្បត្តិគ្នាពាក់កណ្តាលរួមមានដីធ្លីនៅអង្គស្នួល​០២កន្លែង​និងផ្ទះនៅ​អូរបែកក្អម ០១កន្លែង ព្រមទាំងត្រូវសងលុយឲ្យជនសង្ស័យ ១៨ម៉ឺនដុល្លារនៅពេលណាដែល លក់ដីដែលជាទ្រព្យផ្ទាល់របស់ប្រពន្ធ នៅឯខេត្តសៀមរាបដាច់។ ស្រាប់តែពេលប្រពន្ធចូល​ដល់​តុលាការ ទើបដឹងថាប្តីខ្លួនប្តឹងលែងលះទៅវិញ ពុំមែនប្តឹងរឿង ព្រហ្មទណ្ឌដើម្បីចាប់ខ្លួន​ដាក់គុក​ដូចការគម្រាមរបស់ប្តីឡើយ ដូច្នេះ ប្រពន្ធក៏មិនព្រមយកកិច្ចព្រមព្រៀងបែងចែកទ្រព្យនិង សង​លុយ​ឲ្យជនសង្ស័យនោះ ប្រគល់ទៅឲ្យតុលាការទេ ក្រោយមកជនសង្ស័យដែលជាប្ដី បាន​ហៅប្រពន្ធមក​គំរាម ដោយដាក់កាំភ្លើងលើតុហើយគំរាមថាបើមិនយកកិច្ចព្រម​ព្រៀងនេះទៅ​ដាក់ឲ្យតុលាការទេ​ប្រយ័ត្ន កូនកំព្រាអត់ម្ដាយ ។ តែដោយពួកខ្លួនរស់នៅជាមួយគ្នា ពុំមានអេតាស៊ីវិល តុលាការបាន​លើកចោលការទាមទារសុំឈប់រស់នៅជាអនិតិសង្វាស របស់ដើមចោទ តែឲ្យអនុវត្តកិច្ចព្រមព្រៀង​ដែល​ប្តីបានបង្ខំឲ្យប្រពន្ធធ្វើមុនចូលតុលាការទៅវិញ។ នៅខែឧសភា ឆ្នាំ២០២០ ជនសង្ស័យបាន​សុំប្រពន្ធ ត្រូវរូវគ្នាវិញ និងបានចុះអេតាស៊ីវិលជាមួយគ្នាដើម្បីបញ្ជាក់ចិត្តស្មោះ។
 
លុះនៅថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២១ ជនសង្ស័យ បានបង្ខំឲ្យប្រពន្ធរកលុយមកឲ្យខ្លួន១៨ម៉ឺនដុល្លារ តាមកិច្ចព្រមព្រៀងដែលខ្លួនបានធ្វើជាមួយគ្នា មុនពេលចុះអេតាស៊ីវិល តែប្រពន្ធមិនព្រមឲ្យ​លុយ​នោះ ក៏បង្កជាជម្លោះឈានទៅដល់ការប្រើហិង្សា ហើយជនសង្ស័យ ក៏បានដេញប្រពន្ធចេញពីផ្ទះ ប្រពន្ធក៏បានមកដាក់ពាក្យបណ្តឹងនៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថរាជធានីភ្នំពេញ។
 
នៅថ្ងៃទី ០៧ ខែកញ្ញា ឆ្នាំ២០២១ សមត្ថកិច្ចទទួលបានការសុំអន្តរាគមន៍ពីដើមបណ្តឹងបន្ថែមថា កូនរបស់គាត់០២នាក់ ត្រូវបាជនសង្ស័យបង្ខាំងទុកក្នុងផ្ទះ សូមឲ្យសមត្ថកិច្ចជួយរំដោះកូនគាត់ផង។ មន្ត្រីជំនាញនៃកងរាជអាវុធហត្ថ រាជធានីភ្នំពេញ បានចុះអនុវត្តជាក់ស្តែង នៅចំណុច ផ្ទះលេខ៤៩ ផ្លូវលំ ភូមិត្រពាំងឈូក សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ រកឃើញថា ជនសង្ស័យ​ពិត​​ជាចាក់សោរបង្ខាំងមនុស្ស០២នាក់ខុសច្បាប់ ដែលត្រូវជាកូនចុងរបស់ ជនសង្ស័យ (ក្នុងនោះ​មាន​អនិតិជនម្នាក់) ពិតមែន ហើយជនសង្ស័យបានគេចខ្លួន ពេលបានឃើញកម្លាំងសមត្ថកិច្ច។ សមត្ថកិច្ចព្រមទាំងអាជ្ញាធរភូមិ បានធ្វើការអន្តរាគមន៍កាត់សោផ្ទះ រំដោះកូនទាំងពីរនាក់​នោះ​មកវិញ។
 
ក្រោយពេលមន្ត្រីជំនាញ តាមរកជនសង្ស័យឃើញនាព្រលប់ថ្ងៃទី ០៧ ខែកញ្ញា ឆ្នាំ២០២១ ក៏បានហៅជនសង្ស័យ មកកាន់ការិយាល័យដើម្បីបំភ្លឺ ស្រាប់តែកូនស្រីចុងរបស់ជនសង្ស័យ បានបង្ហើបថានាងក៏ជា ជនរងគ្រោះ ធ្លាប់ត្រូវបាន ជនសង្ស័យដែលជាឪពុកចុង ចាប់រំលោភ​ផងដែរតែនាងមិនហ៊ានប្រាប់អ្នកណាទេ ព្រោះជនសង្ស័យបានគម្រាមថា នឹង សម្លាប់ចោល ម្យ៉ាងជនសង្ស័យធ្លាប់មានប្រវត្តិជាប់គុក០៦ឆ្នាំព្រោះសម្លាប់មនុស្សពីមុនមក និងតែងតែបង្ក អំពើហិង្សាក្នុងគ្រួសារ ជារឿយៗ ព្រមទាំងមានកាំភ្លើងខ្លីមួយដើមទៀត ហើយសមត្ថកិច្ចក៏បានដក​ហូតកាំភ្លើងហ្គាសបាញ់គ្រាប់កង់ ០១ដើមពីផ្ទះជនសង្ស័យផងដែរ។ រឹតតែភ្ញាក់ផ្អើលទៅ​ទៀតនោះ ជនសង្ស័យ ឡេង ប៊ុនស្រ៊ី នេះក៏ធ្លាប់មានរឿងអាស្រូវជាច្រើននៅតាមខេត្តទៀតផង៕



 

0 Comments:

Post a Comment

KKK
Share This