ខេត្តកំពង់ឆ្នាំង ៖ នៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២១ លោក លី ឡា នាយខណ្ឌរដ្ឋបាលជល ផលកំពង់ឆ្នាំង បានដឹកនាំកម្លាំងចម្រុះចុះបង្ក្រាបបទល្មើស របាំងស្បៃមុង នៅស្រុកជលគិរី ដែលប្រព្រឹត្តទៅពេញមួយថ្ងៃ។
ការបង្ក្រាបនេះ ធ្វើឡើង នៅក្នុងភូមិសាស្រ្ត ភូមិក្បាលកន្លង់ ឃុំពាមឆ្កោក ចំណុចកប់ចេស វាលសំណាប ទំនប់ពាមឆ្កោក បឹងដា បឹងកណ្ដឹង និងចំណុចព្រុំប្រទល់៣ខេត្ត គឺខេត្តកំពង់ឆ្នាំង កំពង់ចាម និងកំពង់ធំ។
ក្នុងបេសកកម្មនេះ លោក លី ឡា បានប្រាប់ឲ្យដឹងថា កម្លាំងចុះបង្ក្តា្របមានចំនួនសរុប២៦នាក់ ប្រើប្រាស់កាណូតបាឡាស្មាច់ ចំនួន០៧គ្រឿង ក្នុងនោះ មានកម្លាំងសមត្ថិច្ច រដ្ឋបាលជលផល ផ្នែកកំពង់ប្រាសាទ រដ្ឋបាលជលផលសង្កាត់កំពង់ឆ្នាំង រដ្ឋបាលជលផល សង្កាត់ជលគិរី សហគមន៍នេសាទអន្លុងមេត្រីសែនជ័យ និងកងកម្លាំងនគរបាល ប្រឆាំងនឹងបទ ល្មើសសេដ្ឋកិច្ច ខេត្តកំពង់ឆ្នាំង។
ជាលទ្ធផលនៃការបង្ក្រាប មានរបាំងស្បៃមុង ២៨កន្លែង ស្មើនឹងប្រវែង ៨៥០ម៉ែត្រ លូស្បៃមុង២៨ គ្រឿង បង្គោល៨០០ដើម និងចាក់លែងកូនត្រីចម្រុះ ប្រមាណជាង៣០០គីឡូក្រាម ។
ជាមួយគ្នានឹងការបង្ក្រាបនេះ លោក លី ឡា បានឆ្លៀតឱកាស អប់រំ និងជូនលិខិតផ្សព្វផ្សាយ ដល់ប្រជានេសាទខុសច្បាប់ទាំងនោះ ឲ្យបញ្ឈប់សកម្មភាពនេសាទ ទាំងឡាយដែលប្រើប្រាស់ ឧបករណ៍ខុសច្បាប់ដូចជា របាំងស្បៃមុងនេះ ជាដើម ជាពិសេសក្នុងរដូវបិទនេសាទ។
លោក លី ឡា បានបន្តពន្យល់ថា ការនេសាទជាពិសេសការប្រើឧបករណ៍ស្បៃមុង ក្នុងរដូវបិទ នេសាទដូចនេះ វាជាការបំផ្លាញពូជមច្ឆជាតិ យ៉ាងធ្ងន់ធ្ងរតែម្ដង ហើយវាក៏បំផ្លាញជីវភាព របស់បង ប្អូនយ៉ាងធ្ងន់ធ្ងរមុនគេផងដែរចំពោះមុខរបរអ្នកនេសាទខ្លួនឯង។
លោកលី ឡា បានបញ្ជាក់ថា ការនេសាទបែបនេះ វាជួយបំពេញជីវភាពបងប្អូន បានតែមួយភ្លែត ប៉ុណ្ណោះ តែវាធ្វើឲ្យបងប្អូនកាន់តែលំបាកទៅៗទៅ ថ្ងៃ ក្រោយ ហើយមច្ឆជាតិខ្លះ នឹងត្រូវប្រឈម ផុតពូជ ដូចជាការបំផ្លាញមុខរបរ ខ្លួននឯងអញ្ចឹង ៕
0 Comments:
Post a Comment